រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រសេង យ៉ាវ អេនធើប្រាយ ខូ អិលធីឌី ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់
រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១មិថុនា បានជូនដំណឹងថា រោងចក្រសេង យ៉ាវ អេនធើប្រាយ ខូ អិលធីឌី ស្ថិតនៅស្រុកស្វាយទាប នៃតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូចមានវិជ្ជមានកូវីដ-១៩ ។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយរោងចក្រនឡ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
