ស្ថានីយ៍វារីអគ្គិសនីដ៏ធំទី២នៅលើពិភពលោកបានបញ្ចប់ការចាក់បេតុងហើយ ដែលគ្រោងនឹងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២១ខាងមុខ (មានវីដេអូ)

Video: https://fb.watch/5RJOeJvrxn/

ចិន៖ ការចាក់បេតុងបានបញ្ចប់នៅថ្ងៃចន្ទដើមសប្តាហ៍នេះ សម្រាប់ទំនប់វារីអគ្គិសនីកម្ពស់២៨៩ ម៉ែត្រនៃតំបន់ ប៉ៃហឺថាន (Baihetan) ដែលជាស្ថានីយ៍វារីអគ្គិសនីធំទី ២លើពិភពលោក ដែលស្ថិតនៅភាគនិរតីប្រទេសចិន ។

ស្ថានីយ៍វារីអគ្គិសនី ប៉ៃហឺថាន មានបណ្តោយ៤៣៨ម៉ែត្រ និងទទឹង៣៤ម៉ែត្រ ស្មើនឹងទំហំទីលានបាល់បោះស្តង់ដារចំនួន៣៥កន្លែង និងមានផ្លូវរូងក្រោមដីជាង១៣០ ត្រូវបានសាងសង់នៅលើច្រាំងទាំងសងខាង ដែលមានប្រវែងសរុប២១៧គីឡូម៉ែត្រ ។ វាមានទីតាំងស្ថិតនៅដងទន្លេ ជីងសា និងផ្នែកខាងលើនៃទន្លេ យ៉ាងហ្ស៊ឺ ស្ថិតនៅលំដាប់ទី២បន្ទាប់ពីគម្រោង ស៊ីគ័រជីស្ទែម នៅខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ទំនប់វារីអគ្គិសនី ប៉ៃហឺថាន មានរោងផលិតម៉ាស៊ីនចំនួន១៦ ដែលនីមួយៗមានកម្លាំងមួយលានគីឡូវ៉ាត់ ធំជាងគេបំផុតនៅលើពិភពលោក ។

ក្រៅពីផលិតអគ្គិសនីជាចម្បង ទំនប់វារីអគ្គិសនីនេះ ក៏មានមុខងារគ្រប់គ្រងគ្រោះទឹកជំនន់ ការបូមខ្សាច់ និងនាវាចរណ៍ផងដែរ ។ ស្ថានីយ៍វារីអគ្គិសនី ប៉ៃហឺថាន នឹងចាប់ផ្តើមដំណើរការនៅខែកក្កដា ឆ្នាំ២០២១ ហើយអង្គភាពទាំងអស់ត្រូវបានរំពឹងថា នឹងដំណើរការនៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ៕ ប្រភព៖ CGTN

DCIM\100MEDIA\DJI_0052.JPG

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner