ក្លិបជើងឯក Serie A ដិសេធសំណើ ៦០លានផោន របស់ PSG សម្រាប់តារាឆ្នើមម្នាក់

ក្លឹប PSG ផ្តល់៦០លានផោន ទៅអោយជើងឯក Serie A ក្លឹប Inter Milan ដើម្បីនាំយកតារាឆ្នើមម្នាក់ នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីតាលី នៅថ្ងៃនេះ ។
ក្រុម Inter កំពុងតែពិភាក្សាជាមួយក្រុម PSG ពាក់ព័ន្ធកីឡាករ Achraf Hakimi ។ បើយោងតាម Sky Sport Italia ។ ប៉ុន្តែសំណើខាងលើត្រូវបានលោក Nerazzurri បដិសេធការដេញថ្លៃ ៦០ លានផោន ពីក្រុមជើងឯក Ligue 1 ដោយត្រូវការ ៨០ លានផោន ទើបព្រមលក់កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ ។

ក្រៅពីកីឡាករ Hakimi ក្លឹប Inter Milan ក៏បានប្តេជ្ញាចិត្តថាមិនលក់ Romelu Lukaku ទោះបីជាមាន ចាប់អារម្មណ៍ ពីក្រុមតោខៀវ Chelsea ក៏ដោយ ។


គួរបញ្ជាក់ថា លោក Nerazzurri បានតែងតាំងលោក Simone Inzaghi ជំនួសលោក Antonio Conte ជាគ្រូបង្វឹក ប៉ុន្តែមិនប្រកាសជាផ្លូវការ ដោយត្រូវរងចាំដោះស្រាយបញ្ហាកិច្ចសន្យា ជាមួយក្លឹប Lazio សិន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner