ប្រជាពលរដ្ឋ ចំនួនជាង២លាន៧សែននាក់ទៀតទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ អ្នកស្មគ្រចិត្ត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន២,៧០២,៣២២ នាក់បានមកទទួលចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមការឲ្យដឹងពីអនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.-១៩) បានឲ្យឹងថា ទូរលេខចំនួនប្រជាពលរដ្ឋបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានកើនឡើងចំនួនប្រមាណ២៦,៥០% ហើយ ក្នុងចំណោមគោលដៅនៃវ៉ាក់សាំងធៀបនឹងគោលដៅដែលរាជរដ្ឋាភិបាលកំណត់ផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ១០លាននាក់។
