វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ត្រូវបាន WHO ឲ្យប្រើបន្ទាន់លើពិភពលោកហើយ
នេះបើតាម CGTN ចេញផ្សាយមុននេះបន្តិចគឺនៅយប់ថ្ងៃទី១ មិថុនា ២០២១នេះ ជាការឲ្យប្រើវ៉ាក់សាំងចិនមួយទៀត បន្ទាប់ពីវ៉ាក់សាំងចិន ស៊ីណូហ្វាម។
ក្រុមហ៊ុន ស៊ីណូវ៉ាក់ថា ខ្លួនបានបញ្ជូនចេញ ជាង៦០០លានដូសហើយ ទូទាំងពិភពលោក ហើយវ៉ាក់សាំងប្រភេទនេះ ចាក់បានជាង៤៣០លានម្ជុលហើយ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ