មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ វេលាម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និង ផេកហ្វេសប៊ុក AMS Central

មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១

១. កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៥០ នាក់ទៀត ជាសះស្បើយ ៦៥៣ នាក់ និងស្លាប់ ១០នាក់

២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួនជាង ២លាន៦សែន៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី០១ ខែមិថុនា

៣. អាជ្ញាធររាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់ក្រុមហ៊ុន និងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរ នៅពេលបុគ្គលិកសុំច្បាប់ឈប់សម្រាក ដោយសង្ស័យមានជំងឺកូវីដ-១៩

៤. ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ

៥. ខេត្តព្រៃវែង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៥នាក់

៦. ខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ -១៩ថ្មី ចំនួន ៥០នាក់បន្ថែមទៀត

៧. រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤២នាក់ ភាគច្រើន គឺអ្នកចូលលេងល្បែងក្នុងកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ  

៨. អាជ្ញាធរខេត្តកោះកុង បិទខ្ទប់ខ្នងផ្ទះ និងពង្រឹងវិធានសុខាភិបាល ក្នុងឃុំទាំង៥ នៃស្រុកស្រែអំបិល

៩. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៥១%ហើយ

១០. ៥ខែឆ្នាំ២០២១នេះ កម្ពុជាទទួលចំណូលជាង១៦៦លានដុល្លារ ពីការនាំចេញអង្ករជាង ២៣ម៉ឺនតោន

១១. គម្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៤ និងរោងចក្រកែច្នៃផ្លែស្វាយ ត្រូវបានអនុម័តឲ្យដំណើរការ ក្រោមទុនជាង ៨៥លានដុល្លារ

១២. តម្លៃប្រេងលក់រាយឡើងដល់ ៣,៨០០រៀល ក្នុង១លីត្រ រីឯម៉ាស៊ូតលក់ ៣,៤៥០រៀល ក្នុង១លីត្រ

១២. អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក  និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

១៣. យានយន្ត ២៨៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ

វគ្គទី២ ទស្សនសារព័ត៌មាន និងព័ត៌មានកីឡា

១. ទស្សនសារព័ត៌មាន

២. CAMSOC បន្តពិភាក្សាផែនការលម្អិតត្រៀមចូលរួម ស៊ីហ្គេម នៅវៀតណាម

៣. កង្វះខាតសម្ភារហ្វឹកហាត់ ធ្វើអោយម្ចាស់មេដាយប្រាក់ ឈុន ពន់ បង្ហាញក្តីបារម្មណ៍ពីការប្រជែងព្រឹត្តការណ៍អាស៊ានប៉ាហ្គេម លើកទី១១ នៅវៀតណាម

៤. មកដឹងពីប្រវត្តឌី សៅ កូនខ្មែរនៅអាមេរិកជាតួកុនហូលីវូដ ថាតើក្បាច់គុនអ្វីខ្លះដែលធ្វើគាត់អាចក្លាយជាតារាសម្តែងនៅបរទេស?

៥. ក្លិបជើងឯក Serie A ដិសេធសំណើ ៦០លានផោន របស់ PSG សម្រាប់តារាឆ្នើមម្នាក់

៦. ប្រធានក្លិប Barcelona  បញ្ជាក់ថា ការចុះកិច្ចសន្យាថ្មីជាមួយ Messi នឹងប្រកាសឆាប់ៗ

វគ្គទី៣ បទយកការណ៍

ដាំបន្លែលើទឹក (Hydrofarm)

វគ្គទី៤ ព័ត៌មានអន្តរជាតិ

១. កូវីដ៖ គណៈរដ្ឋមន្ត្រីថៃអនុម័ត១៤០ពាន់លានបាត ទល់នឹងរលកទី៣ បច្ចុប្បន្ន

២. កូវីដ១៩៖ ឥណ្ឌាបន្តឆ្លងធ្លាក់ចុះ អ្នកស្លាប់ក៏ដូចគ្នា

៣-អង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ជាផ្លូវការហើយ

៤-កាណាដាអនុញ្ញាតអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លាយចម្រុះគ្នាបាន

៥.សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាព ប៉ុន្តែអ្នកដំណើរអង់គ្លេសនៅតែបន្តហាមឃាត់

៦-លោក ចូ បៃដិន ផ្អាកអាជីវកម្មរុករកប្រេងក្នុងតំបន់ជម្រកសត្វព្រៃអាក់ទិចក្នុងរដ្ឋ អាឡាស្កា ដើម្បីត្រួតពិនិត្យពីផលប៉ះពាល់បរិស្ថាន

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner