ករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ខូចខាតសម្ភារជាច្រើន និងទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង
អត្ថបទដោយ៖
ធី ដា
រតនគិរី ៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧និង០៥នាទី មានករណីអគ្គិភ័យឆាបឆេះ ផ្ទះធ្វើអំពីឈើប្រក់ដំបូលក្បឿង ជញ្ជាំងក្ដារ មានទំហំ ៧ម x ៨ម នៅចំនុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។ ករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើ ត្រូវបានប្រើប្រាស់ឡានទឹក របស់ស្នងការដ្ឋាននគរបាលខេត្ត អស់ចំនួន០៣ឡានទើបរលត់។ តាមការបញ្ជាក់ពីរដ្ឋបាលក្រុងបានលុងបានអោយដឹងថា មូលហេតុដែលបង្កអោយកើតមានអគ្គីភ័យឆាបឆេះផ្ទះខាងលើនេះ គឺបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី។
សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យឆាបឆេះផ្ទះខាងលើ ខូចខាតសម្ភាររួមមាន៖
- អត្តសញ្ញាណប័ណ្ណ ចំនួន០២
- សំបុត្រកំណើត ចំនួន០៤
- ប្លង់ដី ចំនួន០២
- តុធ្នង់ ចំនួន០២
- គ្រែប្រអប់ ចំនួន០១
- ថូផ្កា ចំនួន០២
- កង្ហារ ចំនួន០២
- និងប្រាក់ ចំនួន២០.០០០ដុល្លារ ៕ ដោយ គតិ យុត្ត
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕