ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះរស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប។ អ្នកទាំងនោះ គឺធ្លាប់បានទៅលេងល្បែងនៅកាស៊ីណូសុខ គឹមម៉េង ច្រកទ្វារភាគីតន់ហន់ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

