កូវីដ​១​៩​៖​ ​ទីបំផុត! វៀតណាម​ពិចារណា​ប្រើ​វ៉ាក់សាំង​ចិន​ដែ​រ​

ក្រសួងសុខាភិបាល​វៀតណាម​បាន​អះអាង​ ​កាលពី​ថ្ងៃ​ទី​១​ ​មិថុនា​ ​២​០​២​១​ថា​ ​ខ្លួន​កំពុង​ពិចារណា​ផ្តល់​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ ​នូវ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ប្រភេទ​ ​ស៊ី​ណូ​ហ្វា​ម​ ​ផលិត​នៅ​ប្រទេស​ចិន​។​

​អ្នកនាំពាក្យ​រដ្ឋបាល​ថ្នាំពេទ្យ​វៀតណាម​ថា​ ​ក្រុម​ជំនាញ​កំពុង​ធ្វើការ​លើ​ការងារ​នេះ​ ​មិនថា​ ​ចុង​ស​ប្តាហ៍​ទេ​ក៏​ធ្វើ​ដែរ​ ​ក្នុង​ការ​វាយ​តម្លៃ​លើ​វ៉ាក់សាំង​នេះ​ ​ហើយក៏​ធ្វើការ​ជាមួយ​ចិន​ ​ក្នុង​ការស្វែងរក​ព័ត៌មាន​នានា​បន្ថែម​ផង​ដែរ​។​

​ប្រទេស​វៀតណាម​ ​បច្ចុប្បន្ននេះ​ ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​២​ប្រភេទ​ ​គឺ​ ​មួយ​របស់​រុស្ស៊ី S​put​n​i​k ​V​ ​និង​ ​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​-ស៊ុ​យ​អែ​ត​។​

វៀតណាម​មាន​ផែនការ​រក​វ៉ាក់សាំង​១​៥​០​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ប្រមាណ​៧​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​៕​ ​ប្រភព​ពី​ ​V​N​express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner