ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានកោតសរសើរចំពោះថ្នាក់ដឹកនាំ គ្រប់ ជាន់ថ្នាក់ និងយោធិនទាំងអស់នៅក្នុងអង្គភាពកងពលតូច អន្ត រាគមន៍លេខ៨ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះ នូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ជូនជាតិ និងប្រជាជន!

អត្ថបទដោយ៖
ជា សេឌី

ការថ្លែងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសម្រេចបានខែឧសភា និងដាក់ចេញបន្តទិសដៅការងារយោធាសម្រាប់ ខែមិថុនា ឆ្នាំ២០២១ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នាព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ ឋិតក្រោមការទទួលស្វាគមន៍ ពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ រួមនឹងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង មកពីបណ្តាវរសេនាតូចទាំង៥ចំណុះផងដែរ។

ឯកឧត្តម ស្រី ឌឹក បានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនមានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជន។ 

ឯកឧត្តម បានថ្លែងបញ្ជាក់ថា សមិទ្ធិផល និងស្នាដៃដែលយើងទាំងអស់គ្នាប្រឹងប្រែងសម្រេចបាននេះ កើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាការចូលរួមអនុវត្តតួនាទីភារកិច្ច របស់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៅក្នុងកងពលតូចអន្តរាគមន៍លេខ៨ និងការជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព។

ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក បានសំណូមពរដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនិងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធពលខេមរភូមិន្ទ។ ត្រូវយកកត្តាអត្តនោម័ត និងក្សត្យានុម័តមកអនុវត្ត ហើយកុំធ្វើអ្វីដោយអត្តនោម័ត មិនស្តាប់ហេតុផល ត្រូវយកមតិក្សត្យានុម័ត នៃការរួមមតិ និងសមត្ថភាពដឹកនាំ ដោយឈរលើស្មារតីសាមគ្គីឯកភាពគ្នា កុំឲ្យមានការបែកបាក់ផ្ទៃក្នុង។ ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធិផលកាន់តែល្អប្រសើរបន្ថែមជូនជាតិ មាតុភូមិ និងប្រជាជន៕ សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner