លោក ចូ បៃដិន បញ្ជាក់ថា ពលរដ្ឋអាមេរិកគួររៀនសូត្រ និងចងចាំទុកអំពើហិង្សារើសអើងពូជសាសន៍ក្នុងទីក្រុង Tulsa កាលពី១០០ឆ្នាំមុន (មានវីដេអូ)

អាមេរិក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានផ្តល់កិត្តិយសចូលរួមគោរពវិញ្ញាណក្ខន្ធ ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិករាប់រយនាក់ ដែលត្រូវបានពលរដ្ឋអាមេរិកស្បែកស សម្លាប់យ៉ាងរង្គាលកាលពីឆ្នាំ១៩២១ក្នុងសង្កាត់គ្រីនវូដ ទីក្រុងធូលសា (Tulsa) រដ្ឋអូក្លាហូម៉ា (Oklahoma) ។

ថ្លែងអំឡុងដំណើរទស្សនកិច្ចនេះ លោក ចូ បៃដិន បានអះអាងថា អ្វីដែលបានកើតឡើងនៅក្នុងសង្កាត់គ្រីនវូដ គឺជាហិង្សានៃការស្អប់ខ្ពើម និងជាភេរវកម្មនៅក្នុងស្រុក ។ លោកសង្កត់ធ្ងន់ថា អំពើមួយនេះស្ថិតក្នុងចំណោមទង្វើដ៏អាក្រក់ដទៃទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង ដែលយើងទាំងអស់គ្នាគួរតែរៀនសូត្រ ហើយចងចាំទុកនូវហិង្សារើសអើងពូជសាសន៍បែបនេះ ដើម្បីទប់ស្កាត់កុំអោយវាកើតឡើងសាជាថ្មី ។

សូមរំលឹកឡើងវិញថា ក្រុមពលរដ្ឋអាមេរិកស្បែកសមួយចំនួននៅក្នុងទីក្រុងធូលសា កាលពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩២១ បានសម្លាប់ពល រដ្ឋអាមេរិកស្បែកខ្មៅដល់ទៅជាង៣០០នាក់ ក្រោយពួកគេផ្ទុះកំហឹងដោយសារតែបុរសស្បែកខ្មៅម្នាក់ត្រូវគេចោទថា បានវាយប្រហារលើស្ត្រីស្បែកសម្នាក់ ប៉ុន្តែ ការវាយប្រហារនេះមិនមានភស្ដុតាងបញ្ជាក់ថា វាជាការពិតនោះទេមកទល់នឹងបច្ចុប្បន្ន ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner