ក្រុមហ៊ុន Moderna ដាក់ពាក្យស្នើទៅអាជ្ញាធរសុខាភិបាលអាមេរិកអោយអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនពេញលេញសម្រាប់ក្មេងជំទង់ (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា នៅថ្ងៃអង្គារនេះ បានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីទទួលបានអាជ្ញាប័ណ្ណពេញលេញ ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនសម្រាប់ក្មេងជំទង់ ។
វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) គឺជាវ៉ាក់សាំងដំបូងគេ ដែលបានធ្វើដូច្នេះជាមួយអាជ្ញាធរសុខាភិបាលអាមេរិកនៅថ្ងៃទី៧ ខែឧសភាកន្លងទៅនេះ ។ រីឯ ម៉ូឌែណា វិញ គឺជាក្រុមហ៊ុនផលិតឱសថទី២ ដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពេញលេញទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។ ជាមួយគ្នានេះ ក្រុមហ៊ុន ម៉ូឌែណា ក៏កំពុងស្វែងរកការប្រើប្រាស់អាជ្ញាប័ណ្ណនេះ ដើម្បីចាក់ដល់មនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅផងដែរ ។
សូមជម្រាបថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងយុទ្ធនាការបង្កើនល្បឿនចាក់វ៉ាក់សាំង ក្រោមគំនិតផ្តួចផ្តើមដោយរដ្ឋបាលរបស់លោក ចូ បៃដិន សំដៅធានាថា ពលរដ្ឋអាមេរិក៧០ភាគរយទទួលបានការចាក់ថ្នាំបង្ការយ៉ាងហោចណាស់មួយដូសនៅត្រឹមទិវាឯករាជ្យ ៤ កក្កដា ខាងមុខនេះ ៕ ប្រភព៖ Reuters

