ខេត្តស្ទឹងត្រែង សាងសង់សមិទ្ធផលមួយចំនួន បម្រើឲ្យការអភិវឌ្ឍមូលដ្ឋាន

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹហត្រែង បានកំពុងសាងសង់ ជិតបញ្ជប់ហើយអគារប៉ុស្តិ៍មណ្ឌលសុខភាព សាលាឆទាន និងស្ពានឈើមួយកន្លែង ដែលស្ថិតក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។នៅក្នុងពេលចុះពិនិត្យវឌ្ឍនភាពសមិទ្ធផលខាងលើ នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ថាការសាងសង់សំណង់ប៉ុស្តិ៍មណ្ឌលសុខភាពក្នុងពេលនេះ ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ខិតសេវាសុខភាព ឲ្យនៅគៀកនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។

ឯកឧត្តម បានចាត់ទុកការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មូលដ្ឋាននាពេលនេះ បង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចំណាយពេលវេលាតិច និងការដឹកជញ្ជូនកសិផលនានា ពីទីជនបទ មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងល្អប្រសើរ។ ខណៈនោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញប្រគល់ថវិកា ១លានរៀល ជុលរួមក្នុងការសាងសង់សាលាឆទាន និងឧបត្ថម ១០០ដុល្លារ ជូនក្រុមជាងសាងសង់ស្ពាន ផងដែរ៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner