អ.ស.ប កម្ពុជា កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាស្បៀងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩
ភ្នំពេញៈជាមួយនឹងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិដែលនឹងរៀបចំនៅក្នុងខែកក្កដាឆ្នាំ ២០២១ នាពេលខាងមុខនេះ អង្គការសហប្រជាជាតិ(អ.ស.ប) កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ កិច្ចសន្ទនាដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ បង្កើនការយល់ដឹង នឹងកៀរគរការចូលរួមធ្វើសកម្មភាពពីតួអង្គពាក់ព័ន្ធ ចម្រុះដើម្បីកសាងនូវមាគ៌ាដែលនាំឱ្យប្រព័ន្ធស្បៀងកាន់តែមាននិរន្តរភាពយូរអង្វែង។ នេះបើយោងតាមការប្រកាសព័ត៌មាននៃការិយាល័យអ.ស.ប កម្ពុជាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
ក្នុងប្រកាសព័ត៌មានដែលមានចំណងជើងថា”ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងអំឡុងពេលនៃការរាតត្បាត ជំងឺកូវីដ-១៩ “(ឯកសារព័ត៌មានទី៥)បាននិយាយថា ជាមួយនឹងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងរបស់អ.ស.ប ដែល នឹងរៀបចំនៅក្នុងខែ កក្កដា ឆ្នាំ ២០២១ នាពេលខាងមុខនេះ អ.ស.ប កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ កិច្ចសន្ទនាដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ បង្កើនការយល់ដឹង នឹងកៀរគរការចូលរួមធ្វើសកម្មភាពពីតួអង្គពាក់ព័ន្ធ ចម្រុះ ដើម្បីកសាងនូវមាគ៌ាដែលនាំឲ្យប្រព័ន្ធស្បៀងកាន់តែមាននិរន្តរភាពយូរអង្វែង។
ពាក់ព័ន្ធនឹងវិបត្តិកូវីដ-១៩ វិញអ.ស.បកំពុងរួមចំណែកផ្ដល់នូវទិន្នន័យប្រកបដោយគុណភាពតាមរយៈការប្រមូលទិន្នន័យ បឋមជាទៀងទាត់ពីក្រុមគ្រួសារ ដើម្បីវាស់វែងការវិវឌ្ឍនៃស្ថានភាពសន្តិសុខស្បៀង និងអាហា រូបត្ថម្ភក៏ដូចជាប្រសិទ្ធភាព នៃការអនុវត្តវិធានការកាត់បន្ថយហានិភ័យនានា។
កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គមនៅក្នុងប្រទេសជាពិសេស ការបង្កើនប្រាក់ឧបត្ថម្ភ និងការផ្តល់របបអាហារ តាមកាលវេលាកំណត់ទៀងទាត់ ជំនួសឲ្យកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលអនុវត្តដោយរដ្ឋាភិបាល ចាប់តាំងពីខែ មេសាឆ្នាំ ២០២០ មកបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការបន្តធ្លាក់ចុះនូវស្ថានភាពសន្តិសុខស្បៀង និង អាហារូបត្ថម្ភរបស់ក្រុមទីទ័លក្រជាងគេ។
អ.ស.ប បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនឹងបន្ត ចូលរួមសហការ តាមរយៈការស្វែងរកការគាំទ្រ និងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីជំរុញឲ្យកម្មវិធីផ្ដល់ជំនួយសង្គម កាន់តែគិតគូរពីអាហារូបត្ថម្ភនិងកសាងភាពឆ្លើយ តបចំពោះវិបត្តិនានា។
ជាការបំពេញបន្ថែមលើគំនិតផ្តួចផ្តើមឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ នៅក្នុងប្រទេស អ.ស.ប ក៏ កំពុងផ្តល់កញ្ចប់ស្បៀង និងប្រាក់ឧបត្ថម្ភដោយផ្ទាល់ដែលពេលខ្លះការឧបត្ថម្ភទាំងនេះ ត្រូវបានផ្ដល់រួមគ្នាជាមួយនឹងការផ្តល់ធនធានផលិតកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងសេវាផ្សព្វផ្សាយដល់ក្រុមងាយរងគ្រោះជាងគេ ដូចជាគ្រួសារក្រីក្រដែលរងផល ប៉ះពាល់ដោយសារវិបត្តិផ្ទួនៗ កម្មករនិយោជិតក្រៅប្រព័ន្ធ ពលករទេសន្តប្រវេសន៍ដែលវិលត្រឡប់មក ស្រុកកំណើតវិញ កសិករខ្នាតតូច កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅកូនជាដើម។ ឧទាហរណ៍អ.ស.ប បានបើករបប ស្បៀង សម្រាប់យកទៅផ្ទះវិញ ដល់សិស្សចំនួនសិស្សជាង ៨៩ ៥០០ នាក់ មកពីគ្រួសារក្រីក្រ។ ការបែកចែកស្បៀងជុំបន្ទាប់ នឹងធ្វើឡើងនៅក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ។ អង្គការ សហប្រជាជាតិ និងដៃគូរបស់ខ្លួនក៏កំពុងផ្តល់ការឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋប្រមាណ ១ ៥០០ គ្រួសារដែលរងផលប៉ះ ពាល់ដោយសារវិបត្តិកូវីដ-១៩ នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីស្តារជីវភាពរស់នៅរបស់ពួកគេឡើង វិញផងដែរ។
ពាក់ព័ន្ធនឹងវិធានការបិទខ្ទប់ទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីពេលថ្មីៗនេះ ដូចដែលបង្ហាញ ជូននៅក្នុងឯកសារព័ត៌មានទី ២ ស្ដីពីសេវាគាំពារសង្គម ប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាបានជំរុញឲ្យមានការឆ្លើយ តបចំពោះវិបត្តិកូវីដ-១៩ ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងប្រើប្រាស់អភិក្រម “មិនបង្កគ្រោះថ្នាក់” ដោយផ្ដោត ការយកចិត្តទុកដាក់៖ (i )លើការការពារសមត្ថភាពរបស់មនុស្សគ្រប់រូប រាប់បញ្ចូលទាំងក្រុមអ្នកងាយរងគ្រោះជាងគេក្នុង ការទទួលបានរបបអាហារចម្រុះដែលមានតុល្យភាព និងមានអាហារូបត្ថម្ភ តាមរយៈការផ្ដល់ជំនួយជាស្បៀងអាហារ និង ការពង្រីកសេវាគាំពារសង្គម, (ii) ចាត់ទុកផលិតកម្មស្បៀង ការផ្សព្វផ្សាយទីផ្សារ និងការចែកចាយសៀងថាជាសេវា ចាំបាច់សំខាន់ៗ , (ii) លើកកម្ពស់ការប្រាស្រ័យទាក់ទងទ្វេទិស ដើម្បីឆ្លើយតបចំពោះបញ្ហាពាក់ព័ន្ធនឹងការទទួលបាន ស្បៀងកាន់តែមានប្រសិទ្ធភាព និង (iv) ដាក់ចេញនូវវិធានការត្រៀមបង្កា ដើម្បីឲ្យការឆ្លើយតបកាន់តែមានភាពល្អ ប្រសើរ ក្នុងករណីដែលមានការអនុវត្តវិធានការស្រដៀងគ្នានេះទៀតនាពេលអនាគត៕
ដោយៈពលជ័យ


