រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ

រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងពីការចាប់ផ្តើមសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងនេះ ដំណើរការអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញនេះ នឹងដំណើរការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤រួមមាន៖
ទី១៖ ចាក់បំពេញដីទំហំប្រមាណ ៣ហិកតា ជាប់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

ទី២៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ទី៣៖ សាងសង់សំណង់ និងបំពាក់ម៉ូទ័របូមទឹកកខ្វក់ នៅជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។

ទី៤៖ ចាក់ដីសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយប្រវែង ១.៧គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ និងក្រាលកៅស៊ូ អាស្វាល់ទទឹង ៧ម៉ែត្រ ដើម្បីជីកដាក់បំពង់លូដែកទំហំ ០.៣០ម៉ែត្រ ប្រវែង ១.៨៤គីឡូម៉ែត្រ ពីសំណង់បូមទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្ម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner