សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរីផ្តល់ការលើកទឹកចិត្តដល់ជនរងគ្រោះ ដោយការរំលោភដោយឪពុកចិត្តតិរច្ឆាន

រតនគិរី៖ លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរី ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារី រងគ្រោះដោយការរំលោភបំពានរាងកាយដោយឪពុកចិត្តតិរច្ឆាន នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងឱកាសនោះ លោកជំទាវបាននាំយកអំណោយជូនគ្រួសារកុមារី រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេះទឹកត្រី១យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងសម្លៀកបំពាក់២ឈុត ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ជនសង្ស័យជាឪពុកឈ្មោះ ស្រី សាវឿន អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ហើយកំពុងចាត់ការតាមនីតិវិធីនៃច្បាប់ដោយសម្ត្ថកិច្ច៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner