ភ្លៀង និងខ្យល់កន្ត្រាក់ ធ្វើឲ្យមនុស្សស្លាប់ និងរបួស ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅខេត្តកំពង់ធំ
អត្ថបទដោយ៖
ធី ដា
ភ្លៀងនិងខ្យល់កន្រ្តាក់ បានធ្វើឲ្យស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបង្ករឱ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្នសាកសពប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យខេត្តសៀមរាប។
យោងតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់គោ១ក្បាល និងបំផ្លាញផ្ទះសម្បែងព្រមទាំងទ្រព្យសម្បត្តិជាច្រើនក្នុងនោះផ្ទះប្រជាពលរដ្ឋរលំទាំងស្រុង របើកដំបូល និងខូចខាតចំនួន ៤៣ខ្នង នៅក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








