ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅស្រុកបរកែវ ខេត្តរតនគិរី

អត្ថបទដោយ៖
ធី ដា

អគ្គិភ័យមួយបានបង្ករឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅស្រុកបរកែវ ខេត្តរតនគិរី ។ អគ្គីភ័យបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬផ្ទះអ្នកជិតខាងនោះទេ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អគ្គីភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។ កម្លាំងប៉ុស្ដិ៍នគរបាលឡាមិញ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុក បានអន្តរាគមន៍ពន្លត់អគ្គិភ័យដោយ ប្រើប្រាស់ឡានទឹកអស់ចំនួន២គ្រឿង ចុះជួយអន្ដរាគមន៍បាញ់ពន្លត់ដែរ ជាអកុសលផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់បាត់ទៅហើយ ដោយសារភ្លើងឆេះខ្លាំងពេក។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner