ជំនួបរវាង Floyd និង Logan គ្មានអាជ្ញាកណ្ដាលដាក់ពិន្ទុទេ

ជំនួបរវាង Floyd Mayweather និង Logan Paul នឹងមិនមានអាជ្ញាកណ្ដាលដាក់ពិន្ទុ ដើម្បីរកឈ្នះចាញ់ទេ ប៉ុន្តែតម្រូវវាយសន្លប់ ដើម្បីរកអ្នកឈ្នះ ។
អ្នកប្រដាល់មិនដែលចាញ់ Floyd ៥០-០ នឹងត្រូវប៉ះ ជាមួយ Paul នៅចុងសប្ដាហ៍នេះ ប្រកួត ៨ទឹក ហើយក្នុងមួយទឹកមាន៣នាទី ។


សូមបញ្ជាក់ថា នេះជាការប្រកួតមិត្តភាព លទ្ធផលចាញ់ឈ្នះយ៉ាងណានោះ គឺមិនរាប់បញ្ចូលក្នុងកំណត់ត្រាប្រកួតអាជីពរបស់ពួកគេឡើយ ។ ចំពោះតម្លៃខ្លួន Floyd Mayweather រំពឹងនឹងទទួលបានប្រាក់១០០លានដុល្លារ ខណៈ Logan Paul បាន១៩,៧លានដុល្លារ ។ ប្រកួតនេះនឹងរៀបចំ នៅយប់ថ្ងៃទី៦ ខែមិថុនា នៅសហរដ្ឋអាមេរិក (ឈានចូលពេលព្រឹកថ្ងៃទី៧នៅកម្ពុជា) ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner