រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យពាក់ព័ន្ធនឹងអ្នករត់រថយន្តឈ្នួលឈ្មោះ អឺល ភាក់ ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ មិថុនា បានជូនដំណឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២នាក់គឺ ស្ត្រីឈ្មោះ ឆ្មា ផា អាយុ ២៨ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រឥណ្ឌា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាត់ដេរសម្កៀកបំពាក់ មានស្រុកកំណើតនៅភូមិព្រៃក្តី ឃុំគគីរ និងម្ចាស់រថយន្តឈ្នួលឈ្មោះ អឺល ភាក់ អាយុ៣៧ឆ្នាំ ម៉ាក SANGYONG ពណ៌លឿង ស្លាកលេខ ភ្នំពេញ 2BB-6450 គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១មក។

រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner