មនុស្ស២រូបបានឈ្នះទឹកប្រាក់សរុប៩០០០០ដុល្លារពីការផ្សងសំណាងផ្ញើសារជាមួយសែលកាត
រាជធានីភ្នំពេញ៖វាពិតជាសំណាងដែលមនុស្ស២រូបរស់នៅផ្សេងគ្នា បានឈ្នះទឹកប្រាក់សរុបដល់ទៅ៩ម៉ឺនដុល្លារ ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ១០០០០ដុល្លារ រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់៨ម៉ឺនដុល្លារ និងម្នាក់ទៀតឈ្នះ១ម៉ឺនដុល្លារ កាលពីខែមេសាកន្លងមក។
បើតាមការឱ្យដឹងពីក្រុមហ៊ុនសែលកាតថាចំពោះអតិថិជនទី១ ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ លោកយិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឈ្នះរង្វាន់លុយសុទ្ធ១ម៉ឺនដុល្លារ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១ ។
ដោយឡែកចំពោះអតិថិជនទី២ មានឈ្មោះលោក សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ ៨ម៉ឺនដុល្លារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១។
គួរបញ្ជាក់ថាកម្មវិធីឈ្នះ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជនរបស់ខ្លួននូវឱកាសឈ្នះទឹកប្រាក់ចំនួន១ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថាបើចង់ឈ្នះប្រាក់រង្វាន់បែបនេះគេគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888ជាការស្រេច។ចំណែកវិធីសាស្ត្រមួយទៀតដោយគ្រាន់តែតេទៅលេខ៨៨៨៨ រួចចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកគេនឹងទទួលបានលេខកូដផ្សងសំណាង ដែលមាន ៦ ខ្ទង់។ អ្នកឈ្នះនឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង ៧ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV ហើយប្រសិនបើអ្នកខកខានការទស្សនាក៏អាចតាមដានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕