រដ្ឋាភិបាលឥណ្ឌាចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន៣០០លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក (មានវីដេអូ)
អត្ថបទដោយ៖
ឈឹម ទីណា
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ក្នុងការបញ្ជាទិញវ៉ាក់សាំង Covid-19 ចំនួន៣០០លានដូស ក្នុងតម្លៃ១៥ពាន់លានរ៉ូពី ឬស្មើនឹង២០៥.៦២លានដុល្លារ ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន បាយអូឡូជីខល-អ៊ី ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុង ការធ្វើតេស្តដំណាល់កាលទី៣ អាចនឹងមានសម្រាប់ប្រើប្រាស់នៅប៉ុន្មានខែខាងមុខទៀត ។
កាលពីដើមខែឧសភាកន្លងទៅនេះ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន បាយអូឡូជីខល-អ៊ី លោកស្រី ម៉ាហ៊ីម៉ា ដាត្លា (Mahima Datla) បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនរបស់លោកស្រីមានផែនការផលិតវ៉ាក់សាំងអោយបានពី៧០ ទៅ ៨០លានដូសក្នុងមួយខែគិតចាប់ពីខែសីហាខាងមុខនេះ ៕ ប្រភព៖ CNA


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។