កីឡាករ ប្រដាល់វ័យក្មេង អេលីត ភក្រ្តា ប្តេជ្ញាថា នឹងផ្តួលឌឿន សុខលីម អោយបានក្នុងជំនួបថ្ងៃសុក្រស្អែកនេះ

អ្នកលេងគុនខ្មែរ វ័យក្មេង អេលីត ភក្រ្តា ក្លិបនាយកដ្ឋានអង្គរក្ស ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមបានជ័យជំនះ លើកីឡាករ គុនខ្មែរ ឌឿន សុខលីម មកពីក្លិបកីឡាប្រដាល់មជ្ឈមណ្ឌលអ្នកប្រយុទ្ធ នៅជំនួបថ្ងៃសុក្រ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពរបស់ក្រុមហ៊ុនគូប៊ូតា ។


អេលី ភក្រ្កា ពន្លកគុនខ្មែរវ័យក្មេង ដែលទើបតែចូលប្រឡូកក្នុងសមរភូមិគុនខ្មែរប្រមាណជាង១០លើក បានបញ្ជាក់ថា ការប៉ះជាមួយកីឡាករ ឌឿន សុខលីម នៅជំនួបថ្ងៃសុក្រ ស្អែកនេះ គេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្វាគមន៍ ជើងខ្លាំង ពន្លកគុនខ្មែរដែលបណ្តុះបណ្តាល ដោយ លោក ឡុង សុវណ្ណឌឿន។


អេលីត ភក្រ្កា អះអាងថា ការប្រកួតនេះ គេនិងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ប្រើអស់ថាមពលដែលបានហ្វឹកហាត់កន្លងមក ដើម្បីដណ្តើមយកជ័យជំនះ លើកីឡាករ ឌឿន សុខលីម ត្បិតការប្រកួតនេះជាការបោះជំហានធ្វើឲ្យខ្លួនកាន់តែឡើងកូដនៅក្នុងអាជីពជាអ្នកប្រដាល់គុនខ្មែរ ។


សូមបញ្ជាក់ថា អេលីត ភក្រ្តា ពន្លកគុនខ្មែររបស់ក្លិបនាយកដ្ឋានអង្គរក្សរូបនេះ ទើបតែប្រឡូកលើសង្វៀនគុនខ្មែរប្រមាណជា១៤ប្រកួតប៉ុណ្ណោះ ប៉ុន្តែការប្រឡូកជាង១០លើកន្លងមកនេះ គេទទួលជ័យជំនះបានចំនួន៨លើករួចមកហើយ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner