អប្សរាព្រឹកនេះ ០៤ មិថុនា ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

មាតិការព្រឹក ០៤-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

SB1   ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យា បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍ ប្រទសទំាងពីរ ក្រោយពីកូវីដ-១៩៕ …ឃ្លីប… (អត្ថបទ៖ ថេត វិចិត្រ កាត់ត៖ ហេង សម្បត្តិ សម្លេង ៖ ឃុន ស្រីណុច )

L1      ជញ្ជីងពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់ បើទោះបីជាមានការ​ឆ្លងរាលដាល ជំងឺកូវីដ១៩ ជាសាកលក៍ដោយ ៕ …ឃ្លីប… (ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន)

V3      កម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម៕…អានផ្ទាល់

BH1   សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ៕                   …ឃ្លីប…

SB2   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានី ដើម្បីបន្តចែកជូន ពលរដ្ឋរងគ្រោះ ដោយកូវីដ-១៩ ៕ …ឃ្លីប… (អត្ថបទ៖ ថេត វិចិត្រ កាត់ត៖ ហេង សម្បត្តិ សម្លេង ៖ ឃុន ស្រីណុច )

D10  តំណាងអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា កោតសរសើរ និងគាំទ្រកម្ពុជា លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page)

N01    មន្ដ្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការនាំចេញប្រេងឆៅ ជាលើកដំបូង របស់កម្ពុជា ត្រូវបានពន្យារពេល ៕ …ឃ្លីប…

BH2   ក្រសួងអប់រំ ត្រៀមរៀបចំព្រឹត្តិការណ៍ ប្រកួតសិស្សឆ្នើម ទូទាំងប្រទេស លើកទី១៕                 …អានផ្ទាល់…

វគ្គទី២៖សុវត្ថិភាពសង្គម

SB3   រដ្ឋបាលរាជធានីភ្នំពេញ ស្ដារប្រឡាយបឹងហា រួចរាល់ ១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ ៕ …ឃ្លីប… (អត្ថបទ៖ ថេត វិចិត្រ កាត់ត៖ ហេង សម្បត្តិ សម្លេង ៖ ឃុន ស្រីណុច )

BH3   ឧត្តមសេនីយ៍ឯក ស ថេត ជំរុញឲ្យមន្ត្រីថ្នាក់ក្រោម តាមបណ្តាខណ្ឌ​ប៉ុស្តិ៍ ធ្វើការបម្រើជាពលរដ្ឋឲ្យបានល្អ​ ជាពិសេស ការធ្វើសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ៕ …អានផ្ទាល់…

D9  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីល្បិចបោកបញ្ឆោតតាមអ៊ីនធឺណិត ដោយប្រើឈ្មោះ «មូលនិធិសុខុមាលភាពកូកា-កូឡា» និងប្រាប់ពីវិធានការការពារ ៕…អានផ្ទាល់ (Page)

D1 ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានជម្រុញដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើស វិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ១៩ ៕…អានផ្ទាល់ (ដោយ៖សំ វិច្ឆការ)

D5  ស្នងការរងទទួលផែនការធនធានមនុស្ស ប្រគល់ថវិការសមាគមមិត្តនគរបាលជាតិចំនួន៤៦លានរៀលជូនគ្រួសារសពនគរបាលមរណៈ១១នាក់ ៕…អានផ្ទាល់ (ដោយ៖សំ វិច្ឆការ)

KA11  ក្នុងខែឧសភា ឆ្នាំ២០២១ ស្រ្ដីសម្រាលកូន ៥ពាន់ ៤៨០នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល តាមរយះបេឡាជាតិ របបសន្ដិសុខ សង្គម ៕ …ឃ្លីប…

ខេត្តបាត់ដំបង

D2  រដ្ឋបាលខេត្តបាត់ដំបង បានកំណត់នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ក្នុងការបិទខ្ទប់ខ្នងផ្ទះ និងទីតាំង ជាច្រើនកន្លែងក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក និងដាក់នូវបំរាមគោចរ ក្នុងការរឹតត្បិតពីការធ្វើអាជីវកម្មលក់ចំណី-អាហារ ក្នុងទីប្រជុំជនស្រុកកំរៀង ៕

…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)សំលេង១កង់

ខេត្តឧត្តរមានជ័យ

D6 អាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចជំនាញ បានណែនាំដល់ពលរដ្ឋ ដែលចូលទៅអាស្រ័យផលក្នុងដី កម្មសិទ្ធិរបស់រដ្ឋ កន្លងមកត្រូវបញ្ឈប់ក្នុងរុករានឈូសឆាយបន្តទៀត៕…អានផ្ទាល់

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តសៀមរាប  

D3  កិច្ចប្រជុំតម្រង់ទិសស្តីពីលើកកម្ពស់គាំពារ អភិវឌ្ឍន៍សម្រាប់កុមារតូច ពិការភាព៕

…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

ខេត្តព្រះវិហារ

D8 អគារមន្ទីរពិសោធ៍១ខ្នង ដែលមានតម្លៃជាទឹកប្រាក់ជាង ៦ម៉ឺនដុល្លារអាមរិក ត្រូវបានដាក់ឲ្យដំណើរការសាងសង់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ) តំណាងរាស្រ្ត

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តប៉ៃលិន

D7     ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ខេត្តប៉ៃលិន ចំនួន ១២៥គ្រួសារ ទទួលអំណោយស្បៀងអាហារ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕…អានផ្ទាល់ (ដោយ៖លីពៅ)

ខេត្តស្វាយរៀង

BH8   រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ កំពុងរាលដាលនៅក្នុងសហគមន៍ ៕ …អានផ្ទាល់…

ខេត្តសៀមរាប  

D4  ក្រុមហ៊ុនបញ្ចាំចលនទ្រព្យ រត្ននៈអភិវឌ្ឍន៍ ខេត្តសៀមរាប   បានឧបត្ថមគ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់មួយចំនួន ជូនដល់រដ្ឋបាលខេត្ត សំរាប់ផ្តល់ជូនបន្តដល់អ្នកខ្វះខាតក្នុងបរិបទកូវីដ១៩ ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V4      ការជំរុញទេសចរណ៍ធម្មជាតិ ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ៕…អានផ្ទាល់

L2      កម្ពុជា ចាញ់ម្ចាស់ផ្ទះបារ៉ែន ៨-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ FIFA World Cup 2022៕…អានផ្ទាល់

——–សូមជូន បទយកការណ៍

R70 ការពិតនៅពីក្រោយការបង្កើតគម្រោង_តោះនិយាយពីប្លាស្ទីក៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner