ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃនៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣១នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់១៧៧នាក់ ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៣១ករណីផងដែរ ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន១ពាន់៩៧៩ករណី ។ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៤៤២ករណី គឺជាប្រជាជនទូទៅ និង១៨៩ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺចំនួន២ពាន់៤៩៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ជាពេលដែលផ្ទុះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩បានចាប់ផ្តើមនោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងប្រមាណ១៤ម៉ឺន៣ពាន់១១៦ករណី និងអ្នកជាសះស្បើយឡើងវិញ៩ម៉ឺន៣ពាន់២៧១នាក់ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner