Man Utd ផ្តល់កុងត្រារយៈពេល៥ឆ្នាំ សម្រាប់ខ្សែការពារឆ្នើមក្រុម Real Madrid ខណៈ Chelsea, Manchester City និង Liverpool ក៏ចាប់អារម្មណ៍ដែរ

ខ្សែការពារឆ្នើមក្រុម Real Madrid កីឡាករ Raphael Varane ត្រូវបានក្រុមបិសាចក្រហម Manchester United ផ្តល់កិច្ចសន្យារយៈពេល ៥ឆ្នាំ ដើម្បីមកកាន់ទឹកដី Old Trafford នារដូវក្តៅនេះ ។


កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងជួយក្រុមជម្រើសជាតិបារាំង នៅពាន Euro ឆ្នាំ ២០២១ សម្រាប់កុងត្រាជាមួយក្រុម Real Madrid គឺនៅសល់មួយឆ្នាំប៉ុណ្ណោះ ។ ក្លិប Manchester United មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡាករជម្រើសជាតិបារាំងរូបនេះ ខណៈ ក្រុម Chelsea, Manchester City និង Liverpool កំពុងចាប់អារម្មណ៍កីឡាកររូបនេះដូចគ្នា ។

សូមបញ្ជាក់ថា យោងតាមសារព័ត៌មាន ABC បានអោយដឹងថា ក្លឹបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យមួយនេះ បានផ្តល់ Varane នូវកិច្ចសន្យា ៥ឆ្នាំ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner