បុរសម្នាក់ ជិះម៉ូតូឌុបប្រពន្ធ ក្នុងល្បឿនលឿនដួលខ្ទៀតចូលក្រោមកង់រថយន្ត បណ្តាលឱ្យកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូឌុបប្រពន្ធ ក្នុងល្បឿនលឿនអកហ្សឺចាប់ហ្វ្រាំងមិនស៊ីដួលបោកនឹងថ្នល់ខ្ទៀតចូលក្រោមកង់រថយន្តធុនធំបែនដឹកដី បណ្តាលឱ្យកិនចំក្បាលបុរសម្នាក់ជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្រី្តម្នាក់ជាប្រពន្ធរងបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ កែន សារ៉ុម ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Hino ធុនធំបែនដឹកដីមួយគ្រឿង ក្បាលពណ៌បៃតង់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6917 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតល្មម រួចបានបត់ស្តាំឡើងទៅផ្លូវជាតិលេខ១ ទៅខាងលិចវិញ ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាក Honda scoopy មួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GB-5948 ជិះរួមដំណើរគ្នាពីរនាក់ប្តីប្រពន្ធ ដោយប្តីជាអ្នកឌុបប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនអកហ្សឺចាប់ហ្វ្រាំងមិនស៊ីដួលបោកនឹងថ្នល់ជាតិខ្ទៀតចូលក្រោមកង់រថយន្តធុនធំបែនដឹកដី បណ្តាលឱ្យកិនចំក្បាលបុរសម្នាក់ជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្រី្តម្នាក់ជាប្រពន្ធរងបួសស្រាល។ ចំណែកឯ ម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទាំងពីគ្រឿងយកទៅក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សាកសពសមត្ថកិច្ចបានធ្វេីកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner