Floyd Mayweather នឹងបាន១០០លានដុល្លារ ប្រកួតជាមួយតារាសម្តែង ថ្ងៃអាទិត្យនេះ
កីឡាករប្រដាល់មិនដែរចាញ់ Floyd នឹងរកបានចំណូល១០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី៦ មិថុនា ស្អែកនេះ (ព្រឹកថ្ងៃចន្ទម៉ោងនៅខ្មែរ)។ បុរសស្បែកខ្មៅសញ្ជាតិអាមេរិករូបនេះបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា គេរកបាន៣០លានដុល្លាររួចហើយ មិនទាន់ឡើងប្រកួតផងនោះ។
ត្រឹមឆ្នាំ២០២០ គេមានទ្រព្យសរុប៤៥០លានដុល្លារអាមេរិក តែគេនិយាយថា ក្នុងអាជីពប្រដាល់ គេរកលុយបាន១.២ពាន់លានហើយ គិតត្រឹមខែឧសភា ២០២១។
គូរប្រកួតរបស់គេវិញ គឺ Logan Paul ជាតារា Youtube ជាតារាសម្តែងផង ជនជាតិអាមេរិកដែរ ត្រូវបានគេដឹងថា មានលុយ១៩លានដុល្លារ វៃបានម្តងគត់ ចាញ់ទៀត តែមកប៉ះកីឡាករ Floyd ដែលធ្លាប់ឈ្នះទាំងកំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ និងផ្តួលកីឡាករប្រដាល់ពិភពលោកលំដាប់ជាច្រើន។
មិនមែនដំបូងទេ ដែលបុរសស្បែកខ្មៅរូបនេះប្រកួតជាមួយអ្នកមិនមែនអាជីពប្រដាល់សកលអាជីពពិតប្រាកដ រកលុយច្រើន ងាយៗ ដូចជា វាយជាមួយកីឡាករ Kickboxing របស់ជប៉ុន តូចជាងគេទៀត និងវាយជាមួយកីឡាករ វៃបែបចម្រុះ Conor ជាដើម ម្តងៗ លុយវាល់លាន៕


