តាមរយៈការសិក្សាបទពិសោធពាក់ព័ន្ធទៅនឹងសកម្មភាពនៃការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យពីសំណាក់ប្រទេសមហាអំណាច និងទីភ្នាក់ងារចារកិច្ចបរទេសកន្លងមក យើងអាចសន្និដ្ឋាននូវលក្ខណៈទូទៅនៃ “រដ្ឋគោលដៅ” ចំនួន ៦
អត្ថបទដោយ៖
AMS OneMinute
តាមរយៈការសិក្សាបទពិសោធពាក់ព័ន្ធទៅនឹងសកម្មភាពនៃការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យពីសំណាក់ប្រទេសមហាអំណាច និងទីភ្នាក់ងារចារកិច្ចបរទេសកន្លងមក យើងអាចសន្និដ្ឋាននូវលក្ខណៈទូទៅនៃ “រដ្ឋគោលដៅ” ចំនួន ៦ ដូចខាងក្រោម៖
- ជារដ្ឋស្ថិតនៅក្នុងតំបន់ក្តៅនៃការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ
- មានទំនោរខ្លាំងទៅរកមហាអំណាចណាមួយ
- សម្បូរហូរហៀដោយភោគទ្រព្យធម្មជាតិ (ប្រេង, ធនធានធម្មជាតិ)
- រដ្ឋដែលកំពុងប្រឈមនឹងអស្ថិរភាពនយោបាយ, សេដ្ឋកិច្ច និងសង្គម
- រដ្ឋពហុជាតិពន្ធុ ពហុសាសនា និងមានជម្លោះជាតិពន្ធុ និងសាសនារាំរ៉ៃ – រដ្ឋដែលព្យាយាមចាកចេញពីប្រព័ន្ធហិរញ្ញវត្ថុដុល្លារអាមេរិក។
*ស្រង់ពីសៀវភៅ “អាស៊ីអាគ្នេយ៍ ២០ឆ្នាំក្នុងសង្គ្រាម CIA”

ប្រភព៖ Politico360