ចិនផ្តល់ស៊ីណូវ៉ាក់មិនគិតថ្លៃ ជូនប្រទេសថៃ ៥០ម៉ឺនដូសទៀត ថ្ងៃសៅរ៍នេះ
ថ្ងៃសៅរ៍នេះ ចិនបានផ្តល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ឲ្យថៃ៥០ម៉ឺនដូសទៀត សរុប១លានដូសហើយ។
The Nation បានចេញផ្សាយថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលជាការផ្តល់ជូនមិនគិតថ្លៃ ត្រូវបានបញ្ជូនដល់ប្រទេសថៃ នាថ្ងៃទី៥ មិថុនា ២០២១នេះ ដោយសរុបវ៉ាក់សាំងចិនបរិច្ចាគជូនថៃ គឺ១លានដូសហើយ បញ្ជូនទៅ២លើក។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីសុខាភិបាលថៃថា នឹងទិញស៊ីណូវ៉ាក់១១លានដូសទៀត ពោលគឺបន្ទាប់ពីចិនផ្គត់ផ្គង់ តាមការបញ្ជាទិញ ៥លាន៥សែនដូសរួចរាល់ហើយនោះ។
ទិញផង ផលិតផង ថៃគ្រោងមានវ៉ាក់សាំងឲ្យបាន១០០លានដូស ចាក់ជូនពលរដ្ឋ។ មានវ៉ាក់សាំង២ប្រភេទ ដែលថៃកំពុងចាក់ជូនពលរដ្ឋ គឺស៊ីណូវ៉ាក់ និង អាស្ត្រា សេនីកា របស់អង់គ្លេស ហើយអាប្រភេទថៃផលិតក្នងស្រុកដែរនោះ គឺរបស់អង់គ្លេស ដែលទើបផលិតផ្តល់ជូនក្រសួងសុខាភិបាល ជិត២លានដូសហើយ ផលិតដោយក្រុមហ៊ុន Siam Bioscience៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ