ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដែលជាករណី ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ចូលក្នុងសហគមន៍២០កុម្ភៈ ។ នៅក្នុងសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានបញ្ជាក់ពីករណីវិជ្ជមានលើកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាបមួយចំនួន និងករណីប្រជាពលរដ្ឋសង្ស័យដែលអាចប៉ះពាល់នឹងអ្នកវិជ្ជមាន បន្ទាប់ពីមន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញជាបន្តបន្ទាប់។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨០នាក់។ ជាមួយគ្នានេះ ខេត្តសៀមរាប មានករណីស្លាប់ចំនួន២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner