ខេត្តកំពតប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៥៨នាក់ ទៀត
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តកំពត បានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៥៨នាក់ បន្ថែមទៀតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់េដ្ឋបាលខេត្ត ក្នុងចំណោមករណីអ្នកឆ្លងចំនួន ៥៨នាក់នោះ មានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៃខេត្តកំពត ចំនួន ៤៩នាក់ អាជីវករលក់គ្រឿងសំណង់ ១នាក់ និងបុគ្គលិកបម្រើការនៅកន្លែងកម្សាន្ត ខេ ធី វី រ៉ូយ៉ាល់ចំនួន ៨នាក់៕


