អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យវឌ្ឍន ភាព នៃការសាងសង់ផ្លូក្រាលកៅស៊ូ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង
ឯកឧត្តម ប៊ូ ឡាំតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ងិន ណែល អភិបាលក្រុង លោកសាយសាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក កាលពីថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និង ពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តមប៊ូ ឡាំ មានប្រសាសន៌ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ នឹងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានា ឲ្យបានគ្រប់គ្រាន់ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនិងប្រព្រឹត្តទៅនាពេលខាងមុខ ជាពិសេសត្រូវបោះឆ្នោតជូន បេក្ខភាព ដែលមកពីគណបក្សប្រជាជន ដើម្បីយើងមានការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះមានតែគណបក្សប្រជាជនទេ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន ហើយគណបក្សប្រជាជនដែលដឹកនាំប្រទេសដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើអោយប្រទេសជាតិយងមានការរីកចំរើន ឥតឈប់ឈរ និងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ៕ដោយ គតិ យុត្ត




