អប្សរាព្រឹកនេះ ០៧ មិថុនា ២០២១

មាតិការព្រឹក ០៧-មិថុនា-២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
C5 កណ្តុរហិតមីនកម្ពុជា ដែលទទួលបានមេដាយមាស ពីអង់គ្លេស ចូលនិវត្តន៍ហើយ ក្រោយបំពេញការងារលើវិស័យមីនបាន៥ឆ្នាំ ៕ …អានផ្ទាល់ (Page)
V7 ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦ នៅប្រទេសចិន ៕…អានផ្ទាល់
BH1 អ្នកជំនាញកម្ពុជា និងម៉ិកស៊ិកកូ រៀបចំសិក្ខាសាលា បុរាណវិទ្យាលើកទី១ តាមកម្មវិធី ZOOM ចាប់ពីថ្ងៃទី៧ ដល់ ២១ ខែមិថុនា ៕ …អានផ្ទាល់…
V3 ខេត្តសៀមរាប រកឃើញមនុស្ស៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ សៀមរាប៖ ខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដរកឃើញមនុស្សចំនួន៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកជាសះស្បើយ មានចំនួន៣នាក់។ បើតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តសៀមរាប ក៏បានបង្ហាញឈ្មោះ អាសយដ្ឋានស្នាក់នៅរបស់អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះផងដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន៨៣នាក់, ស្លាប់២នាក់ និង១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ ចប់
V6 បើរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,២៩៦,៦៤១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩០,១០០នាក់ ខណៈចាក់លើកទី២ បានចំនួន ១,០៣១,០១៣នាក់៕ ចប់
C1 ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ពីការ រកឃើញអ្នកឆ្លង`កូវីដ១៩ថ្មីចំនួន៦៣១នាក់ ខណៈអ្នកជាសះស្បើយចំនួន១០៦៩នាក់ នឹងមានអ្នកស្លាប់១១នាក់។ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៧,១៤៧នាក់ និងស្លាប់សរុបចំនួន ២៦៣នាក់៕…អានផ្ទាល់ (Page) ចប់
V5 វៀតណាមប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២០៦ករណី»បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់
C3 គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៤លាននាក់ ស្លាប់ជាង៨ម៉ឺននាក់ ៕ …អានផ្ទាល់ (Page)
វគ្គទី២៖សុវត្ថិភាពសង្គម
ខេត្តកំពង់ស្ពឺ
C6 រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងស្ដារឡើងវិញទំនប់អាងទឹកចំការតែ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ៕ …អានផ្ទាល់ (Page)
C7 អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅខេត្តកំពង់ស្ពឺ ៕ …អានផ្ទាល់ (Page)
ខេត្តកំពង់ចាម
BH3 ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកកើតជំងឺកូវីដ ចំនួន១៩នាក់បន្ថែមទៀត ខណជាសះស្បើយ១៩៥នាក់ ៕ …អានផ្ទាល់…
ខេត្តព្រះវិហារ
C2 ក្រុមអ្នកសារព័ត៌មានចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទកំហែងយក ពីមេការដេប៉ូឈើម្នាក់ នៅស្រុកត្បែងមានជ័យ ៕…អានផ្ទាល់ (ដោយ៖ឈឿន ចាន់)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តស្វាយរៀង
V លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង៕…ឃ្លីប…
BH7 រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវ ដល់បុគ្គលិករដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេស «ហាយ ផាក» និងកម្មករ-កម្មការិនី សូមតាមដានសុខភាព អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ៕ …អានផ្ទាល់…
ខេត្តកំពង់ឆ្នំាង
BH4 គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕ …អានផ្ទាល់…
ខេត្តកំពត
BH2 ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តកំពត ផ្តល់អំណោយជាច្រើន ដល់សាខាកាកបាទក្រហម ខេត្តកំពត ដើម្បីចូលរួមទប់ស្កាត់ កូវីដ១៩ ៕ …អានផ្ទាល់…
ខេត្តសៀមរាប
BH6 ឯកឧត្តម សៀង ណាំ ដឹកនំាបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ជូនសមាជិកបក្សស្រុកក្រទ្បាញ់ ស្ដីពីផែនការរួម ឆ្ពោះ ទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕ …អានផ្ទាល់…
ខេត្តរតនគិរី
BH5 រដ្ឋបាលក្រុងបានលុង ដឹកនាំក្រុមយុវជន ស.ស.យ.ក ក្រុង ចូលរួមដាំដើមឈើ នៅចំណុចអតីតព្រលានយន្ដហោះខេត្ត ៕ …អានផ្ទាល់…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តរតនគិរី
C10 អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូក្រាលកៅស៊ូ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង
ខេត្តបាត់ដំបង
C8 អភិបាលខេត្តបាត់ដំបង និងក្រុមការងារចុះជួយក្រុង-សង្កាត់ បាននំាយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់ពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ក្នុងភូមិចំនួន០២ នៃសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាត)
ខេត្តព្រៃវែង
C4 ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងធ្វើចត្តាឡីស័កចំនួន៤៥គ្រួសារ នៅឃុំជ្រៃ ស្រុកកំពង់ត្របែក បានទទួលអំណោយ ពីសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា៕ …អានផ្ទាល់ (ដោយ៖សុខ ស៊ីថន)
ខេត្តកំពង់ធំ
C9 បង្គន់អនាម័យចំនួន១៤០ ខ្នង ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់ជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ៕…លោកប៊ុន រដ្ឋា…ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
——–សូមជូន បទយកការណ៍
R74 _ជីវិតអ្នកលក់លៀស និងផលប៉ះពាល់ពីជំងឺកូវីដ_១៩ ៖…ឃ្លីប
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៕…អានផ្ទាល់…