ប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរ និងខ្មែរទៅជាតំបន់កសិកម្មដំណាំមៀនឈានមុខមួយរបស់កម្ពុជា

គេស្គាល់ខេត្តប៉ៃលិនគីជាតំបន់់ត្បូងពេជ្រមួយដែលមានតម្លៃខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្រោយមកប៉ៃលិនក៍ជាសមរភូមិប្រយុទ្ធមួយយ៉ាងក្ដៅគគុកផងដែរក្នុងទសវត្សរ៍ឆ្នាំ១៩៨០និង១៩៩០។ បន្ទាប់គោលនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព គ្មានសង្រ្គាម ប្រជាពលរដ្ឋរស់សុខសាន្ត និងមានជីវភាពល្អប្រសើរ។ ខេត្តប៉ៃលិន លែងគ្មានតំបន់ខណ្ឌចែករវាងសង្រ្គាមខ្មែរគ្នាឯងទៀត និងសមរភូមិប្រយុទ្ធតទៅទៀតដែរ។ ខេត្តនេះកំពុង មានការអភិវឌ្ឈន៍លើគ្រប់វិសយ័ផងដែរសព្វថ្ងៃនេះ។

ក្រោយពីប្រជាពលរដ្នខេត្តប៉ៃលិនបានជ្រកក្រោមម្លប់សុខសន្ដិភាពនិងស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តប៉ៃលិន បានជាតំបន់កសិឧស្សាហ៍កម្មគ្មានផ្សែងឈានមុខគេលើវិស័យកសិកម្មទាំងដំណាំរយះពេលខ្លី រួមមាន ដំណាំពោត សណ្ដែក ដំឡូងមី នឹងដំណាំផ្សេងៗមួយចំនួនទៀត ដំណាំរយះពេលយូររួមមានដំណាំស្វាយ ធូរ៉េន សាវម៉ៅ ជាពិសេសដំណាំតា ង៉ែនហៅថាមៀនប៉ៃលិនផ្ផ្ទាល់តែម្ដង។

លោក វ៉ាន់ ផុន ប្រជាពលរដ្នរស់នៅរស់នៅខេត្តប៉ៃលិន ជាអតីតទាហានខ្មែរក្រហមហើយជាអ្ន្កកឈរជើងប្រយុទ្ទនៅតំបន់នេះបានអោយដឹងថា គាត់មិននឹកស្មានមានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះទេ ក្រោយពីភ្លើងសង្គ្រាមបានបញ្ជប់តាមរូបមន្ដឈ្នះឈ្នះរបស់សម្ដេច រួចមកគាត់បានប្រែក្លាយទីតាំងប្រយុទ្ធទីនេះមកដាំដំណាំមៀនប៉ៃលិន ចំនួន១៣០០ដើមលើផ្ទៃដី៣ហិកតា ។ សព្វថ្ងៃនេះដំណាំបានផ្តល់ផលបណ្តើរៗ និងបានលើកស្ទួយជីវភាពនឹងការរស់នៅថ្មីរបស់ប្រជាពលរដ្ឋ។

លោកវ៉ាន់ ផុន ថ្លែងអរគុណចំពោះនយោបាយឈ្នះ ឈ្នះនឹង ខ្ញុំសូមអរគុណសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាហេតុធ្វើអោយជីវភាពអ្នកខេត្តប៉ៃលិនធូរធាប្រែមុខមាត់ថ្មីដោយពឹងផ្អែកលើវិស័យកសិកម្មនឹងដំណាំផ្សេងៗដូចសព្វថ្ងៃនេះ។ យោងតាមរបាយការណ៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តប៉ៃលិន បច្ចុប្បន្នទំហំផ្ទៃដីដាំដំណាំមៀនប៉ៃលិនសរុប៤,៣៨៩ហិកតា និងទទួលទិន្នផលជាង៥០០០តោន ក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា ទីផ្សារមៀនប៉ៃលិន ក្នុងពេលបច្ចុប្បន្ន គឺបម្រើឲ្យតម្រូវការប្រជាពលរដ្ឋ និងនាំទៅប្រទេសចិន តាមរយៈប្រទេសថៃប៉ុណ្ណោះ ដោយមិនទាន់អាចនាំចេញទៅប្រទេសចិនផ្ទាល់បាននៅឡើយទេ៕ ចិន្ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner