រដ្ឋបាលខេត្តកែប ស្នើឲ្យរុះរើបដា ឬផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តកែប នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកែបនឹងធ្វើការផ្សព្វផ្សាយសារអប់រំពាក់ពន្ធ័នឹងវិធានការការពារជំងឺកូវីដ-១៩ ជាពិសេសវិធានការ ៣ការពារ ៣កុំ របសើសម្ដេចតេជោហ៊ុន សែន នៅតាមសួនច្បារ និងទីតាំងសាធារណៈមួយចំនួនក្នុងភូមិសាស្ត្រខេត្តកែប ចាប់ពីថ្ងៃទី១០មិថុនាឆ្នាំ២០២១តទៅ។

រដ្ឋបាលខេត្តកែបបានស្នើឲ្យម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទរុះរើបដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីឲ្យរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែលក្រុមហ៊ុនបានដាក់កន្លងមក ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ពន្ធ័នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មិថុនាឆ្នាំ២០២១ជាកំហិត។

រដ្ឋបាលខេត្តកែបបានព្រមានថា ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុន ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner