CMAC រកឃើញគ្រាប់មីនចំនួន ៦គ្រាប់ នៅខេត្តកំពង់ឆ្នាំង
សេចក្តីរាយការណ៍បានអោយដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានសហការជាមួយ កម្លាំងស៊ីម៉ាក CMAC បានចុះយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានចំនួន៦គ្រាប់ កាលថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១។មន្ត្រីស៊ីម៉ាក់បានអោយដឹងថា ក្នុងចំណោមគ្រាប់មីនទាំង៦គ្រាប់នោះ រួមមាននៅស្រុកកំពង់លែង ចំនួន២ គ្រាប់ ក្នុងនោះមាន គ្រាប់១០៥ម.ម ចំនួន១គ្រាប់ និងគ្រាប់ pomzចំនួន១គ្រាប់។ ស្រុករលាប្អៀរ មានចំនួន៤គ្រាប់ ក្នុងនោះរួមមាន គ្រាប់៦០ម.ម ចំនួន៣គ្រាប់ និងគ្រាប់M៣៨១ ចំនួន១គ្រាប់ ។
កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់…មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។




