រដ្ឋបាលខេត្តស្ទឹងត្រែង បង្កើតគណៈកម្មការ បង្ការប្រយុទ្ធ និងជម្ងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖  រដ្ឋបាលខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំបង្កើតគណ:កម្មការ ស្តីពីការបង្ការប្រយុទ្ធ និងជម្ងឺកូវីដ-១៩ ឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម ម៉ុម សារឿន គណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ខេត្តស្ទឹងត្រែងយើងនៅមិនទាន់មានប្រជាពលរដ្ឋមួយរូបណា ឆ្លងនូវជំងឺកូវីដ-១៩នៅឡើយទេ ។ ទន្ទឹមនិងនេះផងដែរ រដ្ឋបាលខេត្តបានសម្រេចបង្កើតគណៈកម្មការ ប្រយុទ្ធ និងជម្ងឺកូវីដ -១៩ (COVID-19) ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា៖ ស្របពេលដែលប្រទេសយើង កំពុងទទួលរងនូវជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាល មានការព្រួយបារម្ភដល់ប្រជាពលរដ្ឋកម្ពុជា ទើបថ្មីៗនេះប្រទេសកម្ពុជា យើងបានចេញនូវសេចក្តីសម្រេចបង្ការ និងការពារនូវការឆ្លងរីករាលដាល ពីជម្ងឺកូវីដ-១៩ (COVID_19) ។ ក្នុងនោះតម្រូវឲ្យគ្រប់សាលារៀន រដ្ឋ និងឯកជន ធ្វើការបិទ រាល់កន្លែងកំសាន្តនានា ព្រមទាំងផ្អាកការប្រមូលផ្តុំគ្នា ក៏ដូចជាប្រារព្ធពិធីផ្សេងៗ គ្រប់សាសនា ដើម្បីបញ្ចៀសឲ្យបាន ការឆ្លងនូវជម្ងឺ ដ៏កាចសាហាវនេះ ។
ថ្នាក់ដឹកនាំខេត្ត បានជម្រុញដល់គ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ជាពិសេស មន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យក្រសួងសុខាភិបាល ត្រូវធ្វើយ៉ាងណា ដាក់ចេញនូវទិសដៅ ដើម្បីបន្តលើកកម្ពស់ អនុវត្តយ៉ាងសកម្ម តាមការណែ នាំរបស់រាជ រដ្ឋា ភិបាល ដើម្បីបង្កាទប់ស្កាត់ ប្រឆាំ ង និងការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណា ឬ កូវីដ-១៩(COVID-19)  ដែលកំពុងកើត មាន ជា សកល ។ ហើយស្ថាប័នសុខាភិបាល ត្រូវធ្វើការយកចិត្តទុកដាក់ណែនាំអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការនានា ក្នុងការបង្កា និងទប់ស្កាត់ការឆ្លង និងរីករាលដាល នូវមេរោគកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ៕ ម៉ា ដេង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner