បំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូ ក្នុងក្រុងសៀមរាប
សៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សម្ថកិច្ចក្រុងសៀមរាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះមកបំបែកសំបុកមុខសញ្ញាចោរ កាច់សោករម៉ូតូ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃ២០ខែមិនាឆ្នាំ២០២០។
សម្ថកិច្ចរកឃើញ ម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួចមកលាក់ទុកបានសរុប០៤គ្រឿង(dream៣គ្រ scoopy១គ្រឿង) និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាកdream។
លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានអោយដឹងថា៖ ម៉ូតូទាំ៥គ្រឿងដែលបានរកឃើញ នៅក្នុងផ្ទះមួយកន្លែងដែលជនសង្ស័យ បានយកមកលាក់ទុក ត្រូវបានសម្ថកិច្ចរឹបអូសយកមករក្សាទុក។
ពាក់ព័ន្ធករណីចុះបង្ក្រាបនេះ សមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យណាម្នាក់នៅឡើយទេ ដោយអះអាងថាជនសង្ស័យអាចដឹងខ្លួនមុន ក៏បាននាំគ្នា រត់គេចខ្លួនបាត់អស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ នៅពុំទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍បង្ក្រាបនេះនៅឡើយ៕