ផ្ទះឈើខ្នងទី៣តម្លៃ៤ពាន់ដុល្លា កំពុងសាងសង់ជូនយោធាចូលនិវត្តន៍

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ យ៉ាងហោចណាស់ផ្ទះឈើចំនួន៣ខ្នងបានសង់រួចនិងកំពុងសាងសង់បន្តជូនអតីយោធា ដែលធ្លាប់បំពេញកាងារក្នុងខេត្តមណ្ឌលគិរីនិងបានចូលនិវត្តន៍ព្រមទាំងមានជីវភាពខ្សត់ខ្សោយផងនោះ។

មេបញ្ជាការយោធាស្រុកកែវសីមាលោកហួត រ័ត្ន ដែលជាអ្នកផ្តួចផ្តើមសាងសង់ផ្ទះជូននិវត្តន៍ជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងកាពារជាតិផងនោះ បានដុតដៃដុតជើងយ៉ាងខ្លាំង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើដោយផ្ទាល់ សំរេចជាលទ្ធផលបានចំនួន៣ខ្នង ត្រឹមរយៈពេលមិនដល់២ខែផង។

នៅព្រឹកថ្ងៃទី២០មីនានេះ ក្រុមកាងារសង់ផ្ទះបានបន្តសង់ផ្ទះមួយកន្លែងក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម មានទំហំ៣៥ម៉ែត្រការ៉េ សង់ផុតដី ប្រក់ដំបូលសង្កសី សសរ ជញ្ជាំងនិងក្តាក្រាល ប្រើប្រាស់គ្រឿងឈើសុទ្ធ ផ្តល់ជូនលោកភឿ នូសៃ អាយុជាង៦០ឆ្នាំ ។

លោកមេបញ្ជាការហួត រ័ត្ន បញ្ជាក់ថារយៈពេលជាង១ខែកន្លងទៅនេះ ក្រោមការចង្អុលបង្ហាញពីថ្នាក់លើ គឺបានសង់ផ្ទះជូនយិធាសំរេច១០០%ចំនួន២ខ្នង។ដោយខ្នងទី១ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៦,ខ្នងទី២ សង់ជាប់របងបន្ទាយសឹករងកែវសីមា,ខ្នងទី៣នេះគឺសង់នៅផ្លូវចូលតាមKTVកាឡាក់សុីធូ។លោកថាក្នុងខ្នងផ្ទះនីមួយៗគឺសង់ម៉ូតតែ១ ទំហំតែ១និងតំលៃប្រហាក់ប្រហែលគ្នាទាំងអស់។

លោកមេបញ្ជាការបន្ថែមថា ក្រោមការស្នើសុំពីលោកអភិបាលស្រុកកែវសីមា គឺនិងបន្តសង់ផ្ទះជូនលោកយាយជរារស់នៅតែម្នាក់ឯង១ខ្នងទៀតផងដែរ៕ ដោយ៖ សាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner