បើកម៉ូតូវ៉ារថយន្ត គ្មានការប្រុងប្រយ័ត្នរ៉េចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់
កំពត ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៧. និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក លើផ្លូវបេតុង ត្រង់ចំណុចខាងត្បូងផ្លូវរថភ្លើង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពត១D- ៤២ ៣៤ បើកដោយឈ្មោះ ដួង តារា ភេទប្រុ ស អាយុ ៤៧ឆ្នាំ នៅភូមិកំពង់សំរោង កំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។ បើកក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ត្រង់ចំណុចខាងលើ បានបើកវ៉ារថយន្តមួយគ្រឿង មិនស្គាល់ម៉ាក រួចបានរេចង្កូចទៅ ប៉ះនិងរថយន្ត មួយគ្រឿងទៀត ម៉ាកហាន់ដាយ ពណ៍ស គ្មានផ្លាកលេខ(មិនស្គាល់សាវតា) ហើយអ្នកបើករថយន្ត បានរត់គេចបាត់ មុនពេលសមត្ថកិច្ចទៅដល់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ ។
អ្នកបើកម៉ូតូ រងរបួសក្បាល(ធ្ងន់)កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែករថយនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពត ៕


