អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន១៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៧៤ម៉ឺន៦ពាន់៨៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៦ម៉ឺន២ពាន់៨៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៨លាន១៤ម៉ឺន៩ពាន់៦១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៤ម៉ឺន២ពាន់៨៦៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៥២នាក់ និងជាសះស្បើយចំនួន២៨លាន២២ម៉ឺន៨៦៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៨ម៉ឺន៨ពាន់១៧៦នាក់ ស្លាប់៣៥ម៉ឺន៣ពាន់៥៥៧នាក់ និងជាសះស្បើយ២៧លាន៤៩ម៉ឺន៦ពាន់១៩៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៣ម៉ឺន៨ពាន់២៦០នាក់ ស្លាប់ចំនួន៤៧ម៉ឺន៧ពាន់៣០៧នាក់ និងជាសះស្បើយ១៥លាន៤៩ម៉ឺន៤ពាន់៧១នាក់ ៕ ប្រភព៖ worldometers
