ជនសង្ស័យពីរនាក់ត្រូវចាប់ខ្លួន នៅក្នុងហេតុការណ៍ទះកំផ្លៀងប្រធានាធិបតីបារាំង

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានគេទះកំផ្លៀងមួយទំហឹង ក្នុងកំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍ប្រទេសបារាំង នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។

នៅក្នុងវីដេអូមួយដែលផ្សាយពាសពេញលើបណ្តាញសង្គម លោក ម៉ាក្រុង ត្រូវបានគេមើលឃើញថា កំពុងដើរឆ្ពោះទៅរកមហាជនដែលមានរនាំងនៅពីមុខ នៅពេលធ្វើដំណើរទៅដល់តំបន់ ធែន ហើមីថេក (Tain-l’Hermitage) ខាងក្រៅទីក្រុង វ៉ាឡង់ (Valence)។ ជាមួយគ្នានោះ មានបុរសមាឌធំសក់វែងម្នាក់ បានលើកដៃទះកំផ្លៀងលោក ម៉ាក្រុង ពេញមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ហើយភ្លាមៗនោះ លោកប្រធានាធិបតីត្រូវបានគេនាំចេញពីកន្លែងកើតហេតុ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំងនោះ មានបុរសពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយហេតុការណ៍នេះកើតឡើង ប៉ុន្តែមកទល់ពេលនេះ អត្តសញ្ញាណ និងគោលបំណងរបស់បុរសនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា អ្នកទះកំផ្លៀងលោក ម៉ាក្រុង និងបុគ្គលម្នាក់ទៀតកំពុងត្រូវបានសួរចម្លើយដោយកងកម្លាំងសន្តិសុខ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner