ប្រជាពលរដ្ឋជាង ២លាន ៧សែន ៧ម៉ឺននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

អត្ថបទដោយ៖
ធី ដា

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២លាន៧សែន៧ម៉ឺន៤៣៧នាក់ហើយដែលស្មើនឹង២៧,៧០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន២សែន៣ម៉ឺន៥ពាន់១៤៨នាក់។

ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា រយៈពេល៣៩ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន៩៩ម៉ឺន៣ពាន់៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន៧៥ម៉ឺន៥ពាន់៥៧៦នាក់។

របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជាង៩៩ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាអតីតតំបន់ក្រហម រួមមាន ណ្ឌមានជ័យចាក់បាន១៩ម៉ឺន៧៣៦នាក់, ខណ្ឌដង្កោ ចាក់បាន១៤ម៉ឺន៣ពាន់២៦៩នាក់, ខណ្ឌកំបូល ចាក់បាន១១ម៉ឺន៣ពាន់៧៩០នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន៣៤ម៉ឺន៧ពាន់៤៧៩នាក់, ខណ្ឌឫស្សីកែវ ចាក់បាន១១ម៉ឺន៤ពាន់៧៧៥នាក់ និងខណ្ឌទួលគោក ចាក់បាន៨ម៉ឺន៣ពាន់៨៥៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner