ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងសហការជាមួយអនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវិដ19ចុះបណ្ដុះ បណ្ដាលនិងផ្សព្វផ្សាយពង្រីអបរំដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅក្នុងមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា វីរីស កូវីដ19 ដែលជាជំងឺប្រភេទថ្មីមិនមែនជាជំងឺ គួរឲ្យភ័យខ្លាចនោះទេ ហេតុនេះហើយសូមបងប្អូនក្រុមគ្រូពេទ្យកុំមានការព្រួយបារម្ភ ខ្លងពេកទេ ។

 ថ្លែងបែបនេះនៅក្នុងឱកាសចុះ ពង្រឹងសមត្ថភាព ក្រុមគ្រូពេទ្យជួបមុខដែលុនៅជាប់នឹងអ្នកជំងឺ ផ្ទ្កកមេរោគប្រភេទថ្មីកូរវិដ19 នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់
ត្រឡាច នារសៀលថ្ងៃទី ១៩ ខែមីនាឆ្នាំ 2020 ។ លោក ប្រធានអំពីសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ថ្វីដ្បិតតែពេលនេះអ្នក ផ្ទុកកូវីដ19 កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដែលយើងកំពុងតែ ព្យាបាលនិងដាក់អោយនៅដាច់ ដោយ
ឡែក ពីគេក៏ពិតមែន ប៉ុន្តែជំងឺនេះវាមិន
ទាន់ រាតត្បាត ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅឡើយនោះទេ។ គឺគាត់បានទទួល  ការចម្លងដែលគាត់ទៅក្រៅប្រទេសនៅក្នុងជំនួបនៃសាសនារបស់ជនជាតិ មួយ ។ លោកបាន បន្ថែម វីរីសកូរវីដ19   មិនអាចចេះតែឆ្លងផ្ដេស
ផ្ដាសនោះទេលើកលែងតែយើងនៅកៀក អ្នកជំងឺនិងវាអាចឆ្លងតាមរយៈទឹកមាត់ ឬការប៉ះកាន់ ដោយផ្ទាល់ជាមួយអ្នកជំងឺ។ លោកបាន សំណូមពររបស់លោកគ្រូសុំឲ្យក្រុមគ្រូពេទ្យទាំងអស់យកចិត្តទុកដាក់លើការថែរក្សាអនាម័យលាងដៃនឹងទឹកសាប៊ូ អាកុលឬ ជែល ឲ្យបានញឹកញាប់ ។    នៅក្នុងឱកាសនោះដែរលោកស្រីវេជ្ជបណ្ឌិតតេង ស្រីអនុប្រធាននាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង នៃក្រសួង
សុខាភិបាលបានធ្វើបទបង្ហាញអំពីការចម្លងនៃជំងឺឆ្លងដល់ក្រុមគ្រូពេទ្យដើម្បីមានការប្រុងប្រយ័ត្នដោយមាន ឧទា
ហរណ៍ថា ការប៉ះទង្គិចដោយដៃ ការកាន់ទ្វារបង្អួចឬការស្លៀកពាក់ឲ្យបានត្រឹមត្រូវជាងនេះទៅទៀតគឺចាក់ពាក់ម៉ាស់ បើយើងប្រើប្រាស់មិនបានត្រឹមត្រូវក៏ជាអាចឆ្លងដែរ ។ សូមបញ្ជាក់ដែរថាបន្ទាប់ពីមានការប្រជុំអប់រំពង្រឹងសមត្ថភាពនិងការ ធ្វើបទបង្ហាញ ក្រុមគ្រូពេទ្យទាំងអស់មានការស្ងប់ចិត្តហើយបានប្តេជ្ញាថានិង ធ្វើការព្យាបាលអ្នកជំងឺ ដោយយកចិត្តទុកដាក់បំផុត ៕ សុខ គឹមសៀន

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner