ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ពិធីប្រគល់ និងទទួល ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន ចំនួន ៣,០០០ឈុត ពានរៀបចំឡើង នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាឧបករណ៍ទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (COVID-19)។

ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដើម្បីក្រសួងសុខាភិបាល ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។ ឧបករណ៍ទាំងនេះ ចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ឧបករណ៍ពិនិត្យរកមេរោគ COVID-19 ជាជំនួយរបស់ប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែមីនាកន្លងទៅ ហើយត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងការរាតត្បាតជំអឺបង្កឡើងដោយមេរោគ កូវីដ ១៩ ដែលកំពុងកើតមាននៅលើពិភពលោក ក្នុងនោះមានករណី៣៧ ករណី នៅកម្ពុជា។ ឧបករណ៍ពិនិត្យរកមេរោគត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner