ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទេីរគ្មានសល់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ហេតុការណ៍អគ្គិភ័យនេះបានកេីតឡេីងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី ភ្លើងឆេះផ្ទះ ប្រជាពលរដ្ខនៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ជនរងគ្រេាះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានបន្តទៀតថាក្នុងគ្រេាះអគ្គិភ័យខាងលេីនេះបណ្តាលអោយរងការខូចខាត៖
– ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ
– ប្រាក់ដុល្លារ ចំនួន៣០០ ដុល្លារ
– និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង។

ក្នុងករណីអគ្គិភ័យនេះកម្លាំងបានចេញជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ហេីយរលត់ទៅវិញនៅវេលាម៉ោង០៩:៣០នាទីសមត្ថកិច្ចបានបញ្ជាក់ផងដែរថាចម្ងាយពីអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ មានចម្ងាចំនួន១៥គីឡូម៉ែត្រ ហេីយមូលហេតុ បណ្តាលឲ្យមានអគ្គិភ័យមកពីម្ចាស់ផ្ទះដុតភ្លើងដាំបាយ ទុកចេាលរួចដើរទៅលេងនៅផ្ទះក្មួយបាត់ទេីបបណ្តាលឲ្យកេីតអគ្គិភ័យនេះឡេីងតែមិនបណ្តាលឲ្យរងគ្រេាះថ្នាក់ដល់មនុស្សឡេីយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner