ឡាវពុំទាន់មានករណីកូវីដ១៩ទេ តែប្រកាសមិនឲ្យទេសចរបរទេសចូលប្រទេស

នាយករដ្ឋមន្រ្តីឡាវបានប្រកាសឲ្យផ្អាកនូវការផ្តល់ជូនទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ ព្រមទាំងបានបញ្ជាឲ្យបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ផងដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការប្រកាសនេះធ្វើឡើង បើទោះបីជាប្រទេសឡាវពុំទាន់មានករណីកូវីដ១៩ សូម្បីតែ១ករណីក៏ដោយចុះ។

លោក ថុងលួន ស៊ីស៊ូលីត អំឡុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវ កាលពីម្សិលមិញនេះ លើកឡើងថា រាល់ទិដ្ឋាការមកដល់ (Arrival Visa) និងទិដ្ឋាការអេឡិចត្រូនិច (E-Visa) ទាំងអស់ត្រូវបានផ្អាកសម្រាប់បរទេសមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ លោកបន្តថា សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបិទ រាល់គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយរាប់ចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យតែម្តង ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner