ជនសង្ស័យម្នាក់ធ្វើសកម្មភាពឡើងផ្ទះប្រជាពលរដ្ឋ ម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ  ៖  សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពឡើងលើផ្ទះពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៥០នាទីយប់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដោយផ្លូវ ២១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ។

      តាមប្រភពព័ត៌មានពីអ្នកស្នាក់នៅផ្ទះជួលកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យម្នាក់បានធ្វើសកម្មភាពដើរចូលតាមទ្វារដែលម្ចាស់ផ្ទះធ្វើសម្រាប់ឲ្យបងប្អូនដែលមកជួលនិងស្នាក់នៅ បន្ទាប់មកជនសង្ស័យក៏បានដើរឡើងទៅលើជាន់ទី១។ប្រភពដដែលបានបន្តទៀតឃើញដូច្នោះក៏បានសួរនាំទៅលើជនសង្ស័យថាមករកអ្នកណាគេហើយជនសង្ស័យបានឆ្លើយប្រាប់វិញថាមករកមនុស្សហើយបងប្អូនដែលស្នាក់នៅកន្លែងកើតហេតុបានសួរនាំជនសង្ស័យបន្តទៀតថា មករកមនុស្សមានឈ្មោះអ្វីស្នាក់នៅបន្ទប់ណាស្រាប់តែជនសង្ស័យបានឆ្លើយថាច្រឡំបន្ទប់ហើយក៏បានចុះមកជាន់ខាងក្រោមវិញ ដោឃើញសភាពមិនស្រួលបងប្អូនដែលស្នាក់នៅកន្លែងកើតហេតុបាននាំគ្នាផ្អើលឆោឡោនិងឃាត់ខ្លួនជនសង្ស័យតែម្ដង រួចរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។

      ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ដើម្បីសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់៕

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner