ប្រទះឃើញបុរសម្នាក់ដេកសន្លប់ស្ដូកស្ដឹងសង្ស័យស្រវឹងស្រា
ភ្នំពេញេ ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់បានដេកសន្លប់ស្តូកស្តឹងនៅជាប់និងរបងបូរីជ័យជំនះ តាមបណ្ដោយផ្លូវលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចចុះមកសួរនាំកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើធ្វើដំណើរដោយថ្មើរជើងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុបានអង្គុយហើយក៏បានដួលសន្លប់ស្តូកស្តឹងតែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៍ដូចកម្លាំងសមត្ថកិច្ចចុះមកសួរនាំទើបដឹងថាបុរសខាងលើសង្ស័យស្រវឹងស្រា។
បន្ទាប់មកបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបាននាំគ្នាយកទឹកឲ្យគាត់ផឹកនិងស្រោចពីលើខ្លួនទើបុរសខាងលើបានដឹងខ្លួនឡើងវិញរួចបានអង្គុយមួយសន្ទុះក្រោយមកទើបជនរងគ្រោះបានបន្តដំណើរទៅមុខទៀតបាត់តែម្តង៕
